សង្គម

គ្រាន់តែគិត ក៏ព្រឺសម្បុលដែរ! ស្រ្ដីពោះធំ៧ខែម្នាក់ ធ្លាក់ពីលើអង្រឹងស្លាប់ ក្រោយអ្នកភូមដឹកផ្លូវទៅមន្ទីពេទ្យកំពត

តាមហ្វេសបុកព្រះតេជគុណព្រះនាម ឃិន សុលៀង លេខាអនុគណស្រុកទឹកឈូ​ និងជាព្រះចៅអធិការ វត្តដំណាក់ត្រាច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត មុននេះបន្តិចបានបង្ហោះករណីស្ត្រីម្នាក់ពពោះ៧ខែ បែរជាជួបគ្រោះអកុសលធ្លាក់លើអង្រឹងស្លាប់ ពេលដឹកដល់មន្ទីរពេទ្យ។ ព្រះតេជគុណបានសរសេរលម្អិតយ៉ាងដូច្នេះថា៖ “គួរឲ្យសង្វេកណាស់ ប្អូនស្រីម្នាក់គាត់មានផ្ទៃពោះ៧ខែធ្លាក់លើអង្រឹង​ ស្លាប់ពេលដឹកទៅពេទ្យកំពត គាត់អត់មានបងប្អូន​ទេ ប្ដីនៅថៃ ហើយយកមកទុកនៅវត្តដំណាក់ត្រាច​ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត​ ហេតុអ្វីជីវិតមនុស្សចាំបាច់ខុសគ្នាខ្លាំងម្លេះហ្ន៎​ ថ្ងៃសៅរ៍​ ៤រោច ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព. ស២៥៦២ 23/02/2019” ៕  

ស្រក់​ទឹកភ្នែក! ម្តាយ​ចាស់​ខំ​លក់​ត្រកួន​និង​ធ្វើ​ការ​នៅ​ឡឥដ្ឋ ទ្រហោរ​យំ​ឭកូន​ចូល​ក្លឹប Rock ប៉ូលិស​ចាប់រឿង​គ្រឿងញៀន

រឿង​រ៉ាវ​​​នៃ​កិច្ច​​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំពី​សំណាក់សមត្ថកិច្ចរាជធានី ចុះ​បង្ក្រាប​​និង​ឈាន​ដល់ការ​បិទ​ក្លឹបកម្សាន្ត​ Rock (រ៉ុក) ធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ដោយ​ចាប់​បាន​ក្មេងស្ទាវស្រីប្រុស​ជាង ៣០០ នាក់ ព្រម​ទាំង​គ្រឿង​ញៀន​ជិត ៤០ គីឡូ តែ​រឿង​ដ៏​សោកសៅ​និង​គួរ​ឲ្យ​អាណិត​អាសូរ​បំផុត​នោះ គឺ​ឪពុកម្តាយស្រែក​​ទ្រហោរយំ​ ដោយ​ខំលក់ត្រកួន​និង​ធ្វើការ​នៅ​ឡឥដ្ឋ ​តែ​​កូន​ចូល​ក្លឹបសប្បាយ ថែម​​ត្រូវប៉ូលិស​ចាប់ទៀត​ពី​បទ​ពាក់ព័ន្ធគ្រឿងញៀនទៀត។ បើ​តាម​ការ​សម្ភាសន៍​ជាមួយ TVFB អុំ​ស្រី​ម្នាក់​ត្រូវ​ជា​ម្តាយ ដែល​កូន​ត្រូវ​ប៉ូលិស​ចាប់នៅ​ក្នុង​ក្លឹបកម្សាន្តរ៉ុក បានយំ​ទឹក​ភ្នែក​រហាមដោយ​ភាព​ក្តុកក្តួល​ថា អុំស្រី​មាន​ជីវភាពក្រីក្រណាស់ ហើយសព្វថ្ងៃ​រស់​នៅ​និង​ធ្វើការ​ឡឥដ្ឋ​នៅ​ម្តុំព្រែក​អញ្ចាញ​។ ពេល​ដឹង​ថា​កូន​ត្រូវ​ប៉ូលិស​ចាប់ រឿង​ពាក់ព័ន្ធគ្រឿងញៀនក្នុង​ក្លឹបកម្សាន្តរ៉ុក អុំ​ស្រី​យំ​ស្ទើរ​និយាយ​មិន​ចេញ ខំ​ជិះ​ឡាន​មក​ដោយ​គ្មានប្រាក់មួយរៀល តែបាន​អ្នក​ចិត្តធម៌​ជួយ​លុយ​តាមផ្លូវ​ខ្លះៗ​ទុក​ទិញបាយហូប។ អុំស្រី​​មិន​អាច​ធ្វើ​អ្វី​បាន មាន​តែ​​​​ម្រាមដៃដប់​សុំ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ។ ដោយឡែក​អុំ​ស្រី​ម្នាក់​ទៀត បាន​និយាយ​ថា សព្វថ្ងៃ​អុំស្រី​ជា​អ្នក​លក់ត្រកួន​ប៉ុណ្ណោះ រក​ព្រឹក​ខ្វះល្ងាច រក​មួយ​ថ្ងៃ​ចាយមួយថ្ងៃ ពេល​ខ្លះ​មិន​គ្រប់ផង...

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្លូវការ បិទ​មជ្ឈមណ្ឌល​កម្សាន្ត Rock

សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មុន​នេះ​បន្តិច បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត Rock ជា​ផ្លូវ​ការ​ហើយ ក្រោយ​រក​ឃើញ​រឿង​មិន​ប្រក្រតី​នៃ​ការ​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ទីតាំង​នោះ រហូត​ឃាត់​ខ្លួន​បាន​មនុស្ស​ជាង ៣០០នាក់។ គួរ​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ដោយ​ឃាត់​ខ្លួន​យ៉ាងតិច​មាន​មនុស្ស​ប្រុស​ស្រី​ជាង​៣០០​នាក់​ ក្នុង​ករណី​ជួញដូរ​ ប្រើប្រាស់​គ្រឿងញៀន​ មាន​ជា​បុគ្គលិក​ផង​ ក្នុង​បទល្មើស​ជាក់ស្តែង​ ប្រតិបត្តិការ​យប់​មិញ​នេះ ​ភ្នំពេញ មាន​ការ​ចូល​រួម​បី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​និង​កម្រិត​ធ្ងន់​រាប់​រយ​នាក់​ សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន​ និង​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​ប្រមាណ​ជាង​៣០០​នាក់​ រួម​ទាំង​ចាប់​យក​បាន​ថ្នាំ​ញៀន​...

ជួយលើកទឹកចិត្ត ស្នាដៃកូនខ្មែរផង បងប្អូនទាំងអស់គ្នា!!! ល្បីរូបភាពដ៏អស្ចារ្យ អំពីខ្មែរទាំងនេះយូរហើយ ទើបតែដឹងថា ម្ចាស់ស្នាដៃឯក វ័យក្មេងចឹងសោះ…

ល្បីរូបភាពដ៏អស្ចារ្យ អំពីខ្មែរទាំងនេះយូរហើយ ទើបតែដឹងថា ម្ចាស់ស្នាដៃសាច់ឯងសោះ Sorn DaVid ??? សង្ហារ ហើយថែមទាំងមានទេពកោសល្យណាស់ប្អូន ! "បង្ហោះសិចស៊ី អ្នកស៊ែរងាប់ចោល! បង្ហោះល្ខោនខោល អ្នកស៊ែររត់បាត់" អាចារ្យធំ។ មិនបាត់បង់ទេ បើយើងទាំងគ្នាស្រលាញ់ និង មានការផ្សព្វផ្សាយវាបន្ត នេះគឺជាសិល្បៈរបស់ខ្មែរ មិនមែនជារបស់ប្រទេសណាមួយឡើង។ ខ្ញុំស្រលាញ់សិល្បៈរបសខ្មែរ ខ្ញុំស្រលាញ់បែបផែនរបស់ខ្មែរ។ ល្ខោនខោលខ្មែរ រចនាដោយៈ Sorn DaVid ៕

ពិតជាអស្ចារ្យមែន កម្ពុជា​នឹង​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដីដុះ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក

មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទី​តាំង​​តំបន់​រមណីយដ្ឋាន​ធម្ម​ជាតិ​រលោះ​ធំ ដើម្បី​រៀបចំ​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​នា​ពេល​ខាង​មុខ។ ហើយ​ជា​​ពិសេស​នោះ​គឺ​នឹង​ប្រែ​ក្លាយ​តំបន់​នេះ ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដីដុះ​ដែល​មិន​ធ្លាប់​មាន។ លោក​ស ថាវី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ថ្លែង​ប្រាប់​ខ្លីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មេសា នេះ​ថា រមណីយដ្ឋាន​ដីដុះ​នេះ មាន​ទំហំ​ផ្ទៃ​ដី ២៦០០​ហិកតា ដែល​ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ តែ​ក្រោយ​មក​ប្រជា​ពលរដ្ឋ​​បាន​ចូល​កាន់​កាប់​អស់​ជាង​ពាក់​កណ្ដាល​ហើយ។ ប៉ុន្តែ​ឥឡូវ​លោក​បាន​បញ្ជា​ឲ្យ​មន្ទីរ​ទេសចរណ៍​​ខេត្ត​រក្សា​ទុក​ដី​ជាង ៨០០ហិកតា ដើម្បី​ធ្វើ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​ជាតិ អន្តរជាតិ​​ឲ្យ​មក​កម្សាន្ត។ លោក​បាន​បញ្ជាក់​ថា ដី​ដែល​រក្សា​ទុក ៨០០ហិកតា នៅ​រមណីយដ្ឋាន​ធម្ម​ជាតិ​រលោះ​ធំ គឺ​នឹង​រៀបចំ​ធ្វើ​ជា​អាង​ទឹក រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ពី​ព្រោះ​ដីដុះ​នោះ​មាន​ចេញ​ជា​រូបភាព​ប្រាសាទ និង​រូបភាព​ប្លែក​ជា​ច្រើន​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ និង​មាន​ទេសភាព​ស្អាត។ សូម​ជម្រាប​ថា រមណីយដ្ឋាន​ធម្ម​ជាតិ​រលោះ​ធំ​មាន​ផ្ទៃ​ដី ជាង​៨០០ហិកតា ស្ថិត​នៅ​ជាប់​ភូមិ​ចំនួន ០៣ គឺ​ភូមិ​ខ្នាច​ឫស្សី ភូមិ​ពោធិវង្ស សង្កាត់​បន្សាយរាក់...

លម្អិត៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន SCG បុករះម៉ូតូនិងឡាំប៉ាតាឥណ្ឌាសរុបចំនួន៦គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់ធ្ងន់និងស្រាលទាំងព្រឹកនៅមុខវិទ្យាល័យបឹងត្របែក

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន SCG មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានបុករះម៉ូតូនិងឡាំប៉ាតាឥណ្ឌា សរុបចំនួន៦គ្រឿង ជាបន្តបន្ទាប់ បណ្តាលឲ្យដួលខ្ទាតពេញផ្លូវតែម្តងទាំងមនុស្សនិងម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តបង្ក ក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន SCG ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0143 មានឈ្មោះ ពុំ...

បងប្អូនស្គាល់លោកយឹមតនទេ បើមិនស្គាល់ដូចមិនស្គាល់ផ្លូវជាតិលេខ3 លេខ4អញ្ចឹង

នៅពេលបប្អូនធ្វើដំណើរតាមផ្លូវជាតិលេង3នឹងលេង4 បងប្អូននឹងបានឃើញអក្សរដែលសរសេរនៅតាមជញ្ចាំងនឹងតាមផ្លូវជាច្រើនហូរហែែរ ដែរសុទ្ធមានឈ្មោះលោកឧកញ្ញ៉ាយឹម តនទាំងអស់ ដូចនៅនឹងរូបខាងក្រោនេះអញ្ចឹង ឃើញហើយបងប្អូននឹងហួសចិត្ត #កំពង់ស្ពឺ_នណាធ្លាប់ឃេីញអក្សរនេះខ្លះ?របង វត្ត សាលារៀន ទីកន្លែងសាធារណៈ លេីផ្លូវជាតិលេខ៤ គាត់បាញ់គ្មានសល់ទេ ទូទាំងខេត្ត !ដោយគាត់តាំងខ្លួនឯងជា មហាសេនា ( យឹម តន ) តាមរយៈការសរសេ របៀបនេះ ។