ស្រ្តីមេម៉ាយម្នាក់បានបង្ហោះនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ«Sokpharady Long»ចង់រកពោះម៉ាយដើម្បីធ្វើជាគូអនាគតនាង។យ៉ាងណាមិញវាមិនមែនជាលើកទីមួយទេ ដែលមានអ្នកប្រកាសស្វែងរកគូតាមការប្រកាសហ៊្វេកបុក កន្លងមានច្រើនមកហើយ សម័យបច្ចេកវិទ្យាហើយ ការរើសគូអនាគតមានលក្ខណៈបើកចំហរ ហើយសេរី ដែលអាចឲ្យភាគីម្ខាងៗអាចសង្កេតមើលចិត្តគ្នាបាន មុននឹងសម្រេចចិត្តចាប់ដៃគូគ្នា សាងអនាគត។

ដោយឡែក ថ្មីៗនេះ​ តាមគណនេយ្យហ្វេសបុកមួយឈ្មោះថា «Sokpharady Long» បានប្រកាសស្វែងរកគូអនាគតតាមបណ្តាញសង្គមហ្វេសបុក ដែលមានលក្ខណ្ឌដូចខាងក្រោមនេះ៖
« ដំណឹងស្វែងរកគូរអនាគតនាងខ្ញុំ ឈ្មោះ ឡុង សុផារ៉ាឌី អាយុ 25ឆ្នាំ ជាម៉េម៉ាយអត់មានកូនទេស្វែករកពោះម៉ាយ មុខរបររកសុីចិញ្ចឹមមាន់ មិនមានទ្រព្យអ្វីទេ មានតែម៉ូតូ2010 មួយគ្រឿងនឹងដីស្រែមួយប្លង់ម៉ែចែកអោយមានចំណាប់អារម្មណ៍អាចដាក់ CV បាន
សូមអគុណ»

បើតាមឲ្យដឹងពីសាមុីខ្លួន រូបគាត់គ្រាន់តែផុសលេងសើចប៉ុណ្ណោះ ដោយសារតែប៉ុន្មានថ្ងៃមុនឃើញគ្រូបង្រៀនរៀនចិនម្នាក់ បង្ហោះជ្រើសរើសបែបនេះ តាមពិតរូបគាត់មិនធ្លាប់មានគ្រួសារពីមុនមកទេ ដូច្នេះសូមកុំយល់ច្រលំអី ។

LEAVE A REPLY

Please enter your comment!
Please enter your name here