តាមហ្វេសបុកព្រះតេជគុណព្រះនាម ឃិន សុលៀង លេខាអនុគណស្រុកទឹកឈូ​ និងជាព្រះចៅអធិការ វត្តដំណាក់ត្រាច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត មុននេះបន្តិចបានបង្ហោះករណីស្ត្រីម្នាក់ពពោះ៧ខែ បែរជាជួបគ្រោះអកុសលធ្លាក់លើអង្រឹងស្លាប់ ពេលដឹកដល់មន្ទីរពេទ្យ។ ព្រះតេជគុណបានសរសេរលម្អិតយ៉ាងដូច្នេះថា៖

“គួរឲ្យសង្វេកណាស់ ប្អូនស្រីម្នាក់គាត់មានផ្ទៃពោះ៧ខែធ្លាក់លើអង្រឹង​ ស្លាប់ពេលដឹកទៅពេទ្យកំពត គាត់អត់មានបងប្អូន​ទេ ប្ដីនៅថៃ ហើយយកមកទុកនៅវត្តដំណាក់ត្រាច​ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត​ ហេតុអ្វីជីវិតមនុស្សចាំបាច់ខុសគ្នាខ្លាំងម្លេះហ្ន៎​ ថ្ងៃសៅរ៍​ ៤រោច ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព. ស២៥៦២ 23/02/2019” ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here