សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មុន​នេះ​បន្តិច បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត Rock ជា​ផ្លូវ​ការ​ហើយ ក្រោយ​រក​ឃើញ​រឿង​មិន​ប្រក្រតី​នៃ​ការ​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ទីតាំង​នោះ រហូត​ឃាត់​ខ្លួន​បាន​មនុស្ស​ជាង ៣០០នាក់។

គួរ​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ដោយ​ឃាត់​ខ្លួន​យ៉ាងតិច​មាន​មនុស្ស​ប្រុស​ស្រី​ជាង​៣០០​នាក់​ ក្នុង​ករណី​ជួញដូរ​ ប្រើប្រាស់​គ្រឿងញៀន​ មាន​ជា​បុគ្គលិក​ផង​ ក្នុង​បទល្មើស​ជាក់ស្តែង​

ប្រតិបត្តិការ​យប់​មិញ​នេះ ​ភ្នំពេញ មាន​ការ​ចូល​រួម​បី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​និង​កម្រិត​ធ្ងន់​រាប់​រយ​នាក់​ សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន​ និង​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​ប្រមាណ​ជាង​៣០០​នាក់​ រួម​ទាំង​ចាប់​យក​បាន​ថ្នាំ​ញៀន​ ជាមួយ​សំភារៈ​ជា​ច្រើន​ទៀត​ ។​

​ជនសង្ស័យ​មនុស្ស​ប្រុស​ស្រី​ជាង​៣០០​នាក់​ ត្រូវ​បាន​នាំ​ខ្លួន​ធ្វើ​កំណត់ហេតុ​សាកសួរ​តាម​នីតិវិធី​ ដើម្បី​បញ្ជូន​សំណុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចំណែក​ម្ចាស់​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក ត្រូវ​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ត្រូវ​អនុវត្ត ចៀសវាង​មាន​បញ្ហា​កើត​ឡើង​នៅ​ពេល​ក្រោយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here