មានហេតុការណ៍ទាស់សម្តីគ្នាមួយបានកើតឡើង បន្ទាប់បីមានអ្នកទេសចរណ៍ជនជាតិវៀតណាមមួយក្រុម ប្រុងនឹងធ្វើពិធីសាសនានៅក្នុងបរិវាណប្រាសាទអង្គរវត្តរបស់ខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរអប្សរាហាមឃាត់ទាន់ពេលវេលា។

ក្នុងហេតុការណ៍នេះ គេឃើញមានអ៊ុំប្រុសម្នាក់ទំនងជា ហ្គាយ៍ ដែលដឹកនាំក្រុមអ្នកទេសចរណ៍ជនជាតិវៀតណាមនេះ បានប្រកែកជាមួយ អាជ្ញាធរអប្សរា អស់ប៉ុន្មាននាទីផងដែរ ហើយទំនងគាត់ហាក់ដូចជាខឹងណាស់ ទាំងដឹងថាអ្វីដែលគាត់ធ្វើគឺជាទង្វើដែលត្រូវបានហាមជាដាច់ខាត ពេលចូលទស្សនាប្រាសាទរបស់ខ្មែរ។

ក្នុងនោះ មហាជនជាច្រើនបានគាំទ្រការទប់ស្កាត់របស់ អាជ្ញាធរអប្សរា ដែលធ្វើការបានល្អ សូមសរសើរដែលបានមើលការខុសត្រូវដោយយកចិត្តទុកដាក់ នេះជាគំរូដ៏ល្អមួយ ច្បាប់គឺច្បាប់ សូមអោយភ្ញៀវដែរមកត្រូវគោរពច្បាប់នៃប្រទេសយើងផង។

សូមទស្សនាវីដេអូខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here